ចក្ខុវិស័យនិងបេសកកម្មរបស់CEN
គោលបំណងនៃបណ្តាញអប់រំកម្ពុជា
ស្វែងយល់ពីប្រវត្តិនិងគោលបំណងនៅពីក្រោយការបើកCENនៅកម្ពុជា។
ប្រវត្តិនៃCEN
CEN ត្រូវបានបង្កើតឡើងដោយផ្អែកលើការយល់ដឹងសុីជម្រៅនិងការគោរពចំពោះទិដ្ឋភាពអប់រំរបស់កម្ពុជា។ ដើម្បីដោះស្រាយឧបសគ្គជាច្រើនដែលត្រូវបានប្រឈមដោយការអប់រំកម្ពុជា យើងបានគាំទ្រយ៉ាងសកម្មនូវការខិតខំប្រឹងប្រែងនៃក្រសួងអប់រំ ខណៈពេលដែលកំពុងស្វែងរកដំណោះស្រាយជាក់ស្តែង។ ការផ្តល់សិទ្ធិអំណាចដល់គ្រូបង្រៀនតាមតំបន់ ការអភិវឌ្ឍន៍ខ្លឹមសារអប់រំគួរចាប់ចិត្ត និងការលើកទឹកចិត្តពួកគេតាមរយៈការប្រកួតប្រជែងផ្សេងៗ គឺជាសេចក្តីសន្យារបស់យើង សម្រាប់ថ្ងៃអនាគតដ៏ភ្លឺស្វាងជាងនៃការអប់រំកម្ពុជា។ CEN ធ្វើការក្នុងកិច្ចសហការយ៉ាងជិតស្និតជាមួយសហគមន៍អប់រំ ដោយបើកកន្លែងសម្រាប់ការច្នៃប្រឌិតត្រូវបានបង្កើតឡើងដោយគ្រប់គ្នា និងសម្រាប់មនុស្សគ្រប់គ្នា។
ចក្ខុវិស័យរបស់ CEN
ក្តីស្រមៃចង់ដឹកនាំកម្ពុជាទៅជាព្រះរាជាណាចក្រនៃការអប់រំ
ចក្ខុវិស័យរបស់CEN គឺការចិញ្ចឹមបីបាច់អ្នកដឹកនាំជំនាន់ក្រោយ ដែលនឹងជំរុញអនាគតរបស់កម្ពុជា និងរួមចំណែកដល់ការលេចឡើងរបស់ប្រទេសខ្លួន ជាមជ្ឈមណ្ឌលអប់រំឈានមុខគេនៅអាសុី។ ជាមួយនឹងទស្សនៈមើលទៅឆ្ងាយ យើងនឹងបន្តក្នុងការផ្តល់ការបណ្តុះបណ្តាលគ្រូបង្រៀន អភិវឌ្ឍន៍សម្ភារៈសិក្សាដែលមានគុណភាពខ្ពស់ និងផ្តល់កម្មវិធីដែលដែលជំរុញភាពច្នៃប្រឌិតនិងជំនាញដោះស្រាយបញ្ហារបស់សិស្ស។ តាមរយៈការខិតខំប្រឹងប្រែងទាំងនេះ យើងមានគោលបំណងចង់ផ្តល់អំណាចដល់យុវជនកម្ពុជា សម្រាប់ប្រកួតប្រជែងដោយប្រាកដក្នុងខ្លួន នៅលើឆាកសាកល និងក្លាយជាអ្នកដឹកនាំដ៏សំខាន់នៃកំណើនប្រកបដោយចីរភាពរបស់ប្រទេស។
បេសកកម្មយើង
ការបង្កើតតម្លៃក្នុងការអប់រំតាមរយៈកិច្ចសហការនិងការរីកចម្រើនទៅវិញទៅមក
បេសកកម្មស្នូលរបស់យើង គឺជាការលើកតម្លៃនៃការអប់រំកម្ពុជា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា។ យើងបម្រើជាតំណភ្ជាប់ដ៏សំខាន់ក្នុងចំណោមក្រសួងអប់រំ សាលារៀន គ្រូបង្រៀន និងសិស្សានុសិស្ស ដោយការផ្តោតលើការបង្កើតភាពសុីសង្វាក់គ្នា តាមរយៈការប្រើប្រាស់ចំណុចខ្លាំងរបស់អ្នកពាក់ព័ន្ធម្នាក់ៗ។ យើងពង្រឹងជំនាញរបស់គ្រូបង្រៀនតាមរយៈសិក្ខាសាលាបណ្តុះបណ្តាល និងការផ្តល់ឱកាសថ្មីទៅកាន់សិស្សសម្រាប់ការដោះស្រាយបញ្ហាដោយគណិតវិទ្យា និងការប្រកួតវិទ្យាសាស្ត្រ ទាំងការប្រកួតនិយាយភាសាអង់គ្លេសនិងកូរ៉េ។ បណ្តើមគំនិតទាំងអស់នេះសុទ្ធតែផ្អែកលើការទុកចិត្ត និងការគោរពនៅក្នុងសហគមន៍អប់រំរបស់កម្ពុជា។ យើងខ្ញុំសន្យាថា នឹងនៅតែជាដៃគូដ៏ខ្ជាប់ខ្ជួនក្នុងការអភិវឌ្ឍន៍របស់ការអប់រំនៅកម្ពុជា។
ចំណុចសំខាន់
ស្វែងរកពីដំណើរអភិវឌ្ឍន៍របស់CEN ពីមួយឆ្នាំទៅមួយឆ្នាំ។
2024
ការបង្កើតCEN
បណ្តាញអប់រំកម្ពុជា(CEN) ត្រូវបានបង្កើតឡើងជាផ្លូវការ ហើយព្រឹត្តិការណ៍ដំបូងគឺសិក្ខាសាលាAI ជាមួយមន្ត្រីសាលា។
2025
បង្កើតវេទិកាអនឡាញ
ការបើកបង្ហាញទំព័រទំព័រហ្វេសប៊ុក និងគេហទំព័រCEN ដែលជាទំព័រហ្វេសប៊ុកដែលត្រូវបានប្រើច្រើនជាងគេនៅកម្ពុជា អនុញ្ញាតឱ្យយើងទាក់ទងអំពីកម្មវិធីនិងព័ត៌មានCEN បានលឿនជាងនិងកាន់តែច្បាស់ជាង តាមរយៈបណ្តាញអនឡាញ។
