ការបើកជើងមេឃថ្មីក្នុងការអប់រំ

ចូលរួមក្នុងកម្មវិធីអប់រំប្រកបដោយភាពច្នៃប្រឌិតជាមួយនឹងបណ្តាញអប់រំកម្ពុជា។ ដោយរួបរួមគ្នា, យើងបង្កើតអនាគតនៃការអប់រំ តាមរយៈការបណ្តុះបណ្តាលគ្រូបង្រៀន, ការប្រកួតប្រជែងរបស់សិស្ស, និងកម្មវិធីសិក្សា ហើយការអភិវឌ្ឍន៍សម្ភារៈសិក្សា។

កាណែនាំកម្មវិធីសំខាន់ៗ

ផ្នែកសំខាន់នៃកម្មវិធី

សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀន

រៀនវិធីសាស្ត្រក្នុងការបង្រៀនថ្មីបំផុត និងទទួលបាននូវឱកាសក្នុងការទាក់ទងជាមួយនឹងអ្នកជំនាញអប់រំនៅទូទាំងពិភពលោក។

ការប្រកួតសិស្ស

យើងរៀបចំការប្រកួតយ៉ាងច្រើនបែប ដែលសិស្សអាចបង្ហាញគំនិតច្នៃប្រឌិតរបស់ខ្លួន និងជំនាញដោះស្រាយបញ្ហារបស់ពួកគេ។

ដំណើរទស្សនកិច្ចសាលារៀន

ទៅលេងសាលារៀននៅនឹងកន្លែងសម្រាប់យល់ដឹងអំពីតម្រូវការពិសេសរបស់ពួកគេ ហើយបម្រើជាវេទិកាមួយ ដើម្បីភ្ជាប់ពួកគេជាមួយធនធានចាំបាច់។

សិក្ខាសាលាសម្រាប់អ្នករាជការការអប់រំ

មជ្ឈមណ្ឌលបណ្តាញដែលពង្រឹងសមត្ថភាពនៃអ្នកដឹកនាំខាងអប់រំ ពង្រឹងជំនាញចាត់ការសាលារៀន និងរចនាអនាគតរបស់ការអប់រំ។

កម្មវិធីសិក្សា & ការអភិវឌ្ឍន៍សម្ភារៈបង្រៀន

យើងបង្កើតកម្មវិធីសិក្សានិងសម្ភារៈបង្រៀនតាមតម្រូវការ ដើម្បីជំរុញការច្នៃប្រឌិតក្នុងការអប់រំ និងបណ្តុះការប៉ិនប្រសព្វសាកល។

គម្រោងសហការក្នុងស្រុក

ដោយការចាប់ដៃគូជាមួយសាលារៀនក្នុងស្រុកកម្ពុជា យើងរួមគ្នាអនុវត្តគម្រោងអប់រំ។

កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន

យើងជួយឱ្យគ្រូបង្រៀនបង្កើនជំនាញរបស់ខ្លួន ដើម្បីសម្របខ្លួនទៅនឹងសម័យកាលដែលកំពុងផ្លាស់ប្តូរ ហើយបើកលទ្ធភាពថ្មីឡើងនៅក្នុងថ្នាក់រៀន។ ដោយការគ្របដណ្តប់ប្រធានបទថ្មីៗដូចជា រចនាមេរៀនផ្តោតទៅលើសិស្ស, ការបញ្ចូលលាយឡំបច្ចេកវិទ្យាទំនើបជាមួយគ្នា, និងការចាត់ការថ្នាក់រៀនដោយប្រសិទ្ធភាព, កម្មវិធីនេះគាំទ្រគ្រូបង្រៀនក្នុងការក្លាយជាអ្នកដឹកនាំក្នុងការអប់រំនៅថ្ងៃអនាគត។

កម្មវិធីប្រកួតសិស្ស

តាមរយៈការប្រកួតប្រជែងជាច្រើន, សិស្សៗស្វែងរកឃើញនិងបញ្ចេញសត្ដានុពលរបស់ពួកគេ។ ពួកគេបង្ហាញពីជំនាញភាសារបស់ពួកគេ សមត្ថភាពស៊ើបអង្កេតវិទ្យាសាស្ត្រ និងការប៉ិនប្រសប់សិល្បៈ អំឡុងពេលការប្រឈមមុខនឹងខ្លួនឯង តាមគម្រោងក្រុម និងកិច្ចការដោះស្រាយបញ្ហាសម្រាប់ដើរមួយជំហ៊ានមុខទៅទៀតទៅកាន់សេចក្តីប្រាថ្នារបស់អនាគតខ្លួន។

កម្មវិធីសិក្ខាសាលារបស់អ្នករាជការអប់រំ

វេទិកាដ៏មានន័យសម្រាប់អ្នករាជការសាលារៀនដើម្បីចែករំលែកបទពិសោធន៍និងចំណេះដឹងដោយការស្វែងរកដំណោះស្រាយជាក់ស្តែងចំពោះបញ្ហាប្រឈមការអប់រំយ៉ាងការសហការគ្នា។ តាមរយៈការស្តាប់លើសម្លេងពីទីវាល ហើយបើកសិក្ខាសាលាអំពីប្រធានបទពាក់ព័ន្ធ អ្នកចូលរួមទទួលបាននូវការយល់ឆ្លុះជ្រៅអំពីការរាជការការចាត់ការសាលារៀន, ចែករំលែកចក្ខុវិស័យសម្រាប់ការអប់រំនៅអនាគត, ហើយរីកចម្រើនជាមួយគ្នា។

គោលបំណងនៃកម្មវិធី

គោលដៅសំខាន់នៃកម្មវិធី

កម្មវិធីនិងព្រឹត្តិការណ៍របស់យើង មានគោលបំណងចង់លើកកម្ពស់តម្លៃនៃការអប់រំនិងពង្រឹងសមត្ថភាពរបស់សិស្សនិងគ្រូបង្រៀន។ តាមរយៈការជួយអ្នកអប់រំឱ្យទទួលបាននូវវិធីសាស្ត្រល្អបំផុត និងអនុញ្ញាតឱ្យសិស្សអាចអភិវឌ្ឍន៍គំនិតច្នៃប្រឌិត និងការគិតរិះគន់, យើងកំពុងរួមចំណែកក្នុងការកែលំអបរិយាកាសនៃការអប់រំ។ មិនត្រឹមតែប៉ុណ្ណោះទេ យើងជំរុញឱ្យមានកិច្ចសហការ និងការចែករំលែកចំណេះដឹងរវាងអ្នកអប់រំ តាមរយៈឱកាសបណ្តាញដ៏រឹងមាំ។

វិចិត្រសាលរូបថតព្រឹត្តិការណ៍

រូបថតពីសិក្ខាសាលានិងការប្រកួតប្រជែង

ទីបន្ទាល់អ្នកចូលរួម

“ការរួមចំណែកក្នុងសិក្ខាសាលារបស់CEN បានផ្តល់ខ្ញុំនូវទស្សនៈថ្មីចំពោះការអប់រំ។ ខ្ញុំរៀនបានច្រើនមែនទែន តាមរយៈការប្តូរគ្នាជាមួយនឹងអ្នកអប់រំប៉ុន្មាននាក់។

គីម មីនស៊ូ

ការចូលរួមកម្មវិធីប្រកួតប្រជែងសិស្សគឺជាបញ្ហាត្រូវប្រឈមដ៏ធំមួយសម្រាប់ខ្ញុំ ហើយវាបានដឹកនាំខ្ញុំទៅកាន់ការរីកចម្រើនយ៉ាងខ្លាំង។ ដោយព្រោះការគាំទ្រនិងការលើកទឹកចិត្តរបស់CEN, ខ្ញុំទទួលបាននូវទំនុកចិត្ត។

លី ស៊ូជីន

តាមរយៈកម្មវិធីប្រឹក្សាផ្នែកការអប់រំ យើងអាចបង្កើតវិធីសាស្ត្របង្រៀនរបស់សាលារៀនយើង។ ដំបូន្មាននិងធនធានដែលប្រកបដោយវិជ្ជាជីវៈរបស់CEN បានក្លាយជាជំនួយដ៏ល្អដល់ខ្ញុំមែន។

ផាក ជីយ៉ង់

កម្មវិធីរបស់CEN មិនមែនគ្រាន់តែជាការអប់រំសាមញ្ញទេ – ប៉ុន្តែហួសពីហ្នឹង វាបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរនិងការរីកចម្រើនដ៏ពិត។ ខ្ញុំពិតជាសប្បាយចិត្តមែនដែលខ្ញុំបានចូលរួម។

ឆេ ហ្យន់អ៊ូ

ការអនុវត្តអ្វីដែលខ្ញុំបានរៀនពីសិក្ខាសាលានៅសាលាខ្ញុំបាននាំមកនូវការផ្លាស់ប្តូរវិជ្ជមានសម្រាប់ការឆ្លើយតបរបស់សិស្សៗ។ ខ្ញុំពិតជាអរគុណសម្រាប់ការបន្តគាំទ្ររបស់CEN។

ចង់ ហ្យេរីន

ការសហការជាមួយនឹងCEN បានផ្តល់ជីវិតថ្មីមកកាន់សាលារៀនរបស់យើង។ យើងពិតជាអាចសម្គាល់ឃើញការគ្រាន់បើឡើងនៃគុណភាពការអប់រំ។

គីម យ៉ង់ហូ

ទំនាក់ទំនង

សម្រាប់ការសាកសួរអំពីការចូលរួមក្នុងសិក្ខាសាលាឬកិច្ចសហការ សូមទាក់ទងមកតាមព័ត៌មានទំនាក់ទំនងនៅខាងក្រោម។ យើងទន្ទឹងរង់ចាំទៅដល់មតិកែលម្អនិងការឱ្យយោបល់របស់អ្នកដ៏មានតម្លៃ។

អាសយ័ដ្ឋាន

#09 ក្រាំងធ្នង់, សែនសុខ, ភ្នំពេញ